នៅព្រឹកថ្ងៃពុធ ១៩កើត ខែទុតិយាសាឍ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣
នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពិនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងចំណូល-ចំណាយថវិកា រដ្ឋបាលខេត្តកែបសម្រាប់ឆ្នាំ២០២៤ ជាមួយអង្គភាពពាក់ព័ន្ធដែលមានចំណូលមិនមែនសារពើពន្ធ ចំនួន ១៨ មន្ទីរ-អង្គភាពមាន៖ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដី, មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ , មន្ទីរមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ , មន្ទីរសារណៈការ និងដឹកជញ្ជូន , មន្ទីរ ទេសចរណ៍ , មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត , មន្ទីរពាណិជ្ជកម្ម , មន្ទីរវប្បធម៌ និងវិចិត្រសីល្បៈ , មន្ទីរព័ត៌មាន , មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ , មន្ទីរបរិស្ថាន , មន្ទីររ៉ែ និងថាមពល , មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានវត្តន៍ , សាខាពន្ធដាខេត្ត , រតនាគាខេត្ត , ទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្ត , អង្គភាពច្រចេញចូលតែមួយរដ្ឋបាលខេត្ត , និងទីចាត់ការរដ្ឋបាល នៃរដ្ឋបាលខេត្ត។
លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងជួប ពិភាក្សាប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីឱ្យរដ្ឋបាលខេត្ត មានមូលដ្ឋានក្នុងការរៀបចំ គម្រោងចំណូល-ចំណាយថវិការដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៤ ដើម្បីត្រៀមឡើងការពារនៅថ្នាក់ជាតិ។ លោកអភិបាលរងខេត្ត បន្តថា តាមរយៈប្រតិទិនប្រជុំពិភាក្សាការពារគម្រោងថវិកា សម្រាប់ឆ្នាំ២០២៤ នេះ ខេត្តកែប និងត្រូវឡើងការពារនៅថ្ងៃខាងមុខនេះ ដូច្នេះសូមអោយគ្រប់អង្គភាពទាំងអស់ ពិភាក្សា លើកឡើង នូវចំណូលថវិកា ទៅតាមជំពូក គណនី អនុគណនី និងចំណាត់ថ្នាក់ចំណូលតាមបណ្តាឆ្នាំ នីមួយៗអោយបានច្បាស់លាល់៕ កិច្ចប្រជុំនេះមានសមាសធាតុចូលរួមកិច្ចប្រជុំចំនួនសរុប ៤៥ នាក់ ។